Ads Top

៨ចំណុចនឹងថ្វើឲអ្នកស្គាល់ភាពរីករាយពិតប្រាកដនៅក្នុងជីវិត



ភាពសប្បាយរីករាយពិតប្រាកដគឺជាអ្វីដែលពួកយើងទាំងអស់គ្នាចង់បាន ​ប៉ុន្តែវាតែងតែនៅឆ្ងាយពីខ្លួនយើង។​អ្វីដែលយើងគួរតែធ្វើនោះគឺ​ យើងគួរតែកាត់បន្ថយនៅគំនតដែលមានភាពអវិជ្ជមាន។​ ការប្រៀបធៀបខ្លួនទៅអ្វីដែលអ្នកដទៃមាន​ គឺជាអ្វីដែលធ្វើអោយខ្លួនយើងមានភាពស្មុកស្មាញខ្លាំង។ នៅចំនុចខ្លះ អ្នករាល់គ្នាតែងតែមានគំនិតមួយដែលចង់ធ្វើអោយខ្លួនមានភាពរីករាយពិតប្រាកដហើយ នោះគឺការដាក់បញ្ជារខ្លួនគេអោយមានភាពអែករាជលើខ្លូនគេឪ្យបានច្រើន។​ ចំនុចខាងក្រោមនេះគឺជាអ្វីដែលយើងគួរបោះចង់និងធ្វើអោយខ្លួនយើងមានភាពរីករាយពិតប្រាកដ:
១ ភាពច្រណែនឈ្នានីស
ពេលដែលយើងវាគឺងាយស្រួលនោះទេដោយគ្រាន់តែមើលទៅអ្នកដែលទៃទទួលបាននូវភាពជោគជ័យប៉ុន្តែយើងឆ្ងល់ថាហេតុអី
យើងមិនអាចដូចគេទៅ?​ នៅមើលឃើញនូវស្នាដៃរបស់គេ​ យើងតែងតែមានកូនគំនិតមួយច្រណែននឹងគែហើយ ហើយយើងក៏ចង់បានអ្វីដែលគែមានផងដែរ ប៉ុន្តែអ្វីទាំងអស់នេះមិនមែនជាផ្លូវដែលនាំអ្នកកាន់ភាពជោគជ័តនោះទេ។ យើងនឹងមានសំនួរសួរខ្លួនអែងថា​ ហេតុអ្វីជាគេមិនមែនខ្ញុំ? ផ្ទុយទៅវិញ ចម្លើយពិតជាមាន គឺថា វាមិនមែនមិនអាចជាយើងទេ គ្រាន់តែយើងមិនទាន់ដល់វេនយើងប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺយើងត្រូវតែកំនត់គោលដៅជីវិតអោយបានច្បាស់។ ត្រូវរស់ដោយជីវិតខ្លួនយើង មិនមែនជីវិតដែលចាំតែឈរមើលគេនោះទេ។
២ ការខិតខំលើសពីសម្ថតភាពពេក
ពាក្យចាស់បានលើកឡើងថា(យើងត្រូវតែប្រឹង ដើម្បីសម្រេចអ្វីដែលយើងចង់បាន) ប៉ុន្តែការប្រឹងប្រែងគឺត្រូវតែមានកំនត់។​ បានន័យថាកំលាំងកាយនិងខួរក្បាលរបស់មនុស្សអាចប្រើមានកំលាំងគ្រប់គ្រាន់បានតែមួយថ្ងៃ ប៉ុណ្ណោះ ដូច្នេះបើប្រើប្រាស់វាលើសកំនត់ជារៀងរាល់ថ្ងៃពេក វាអ្វើអោយសុខភាពរបស់យើងចុះទន់ខ្សោយនិងទ្រត់ទ្រោម។ សំនួរសួរថា នៅពេលដែលសុខភាពមិនល្អតើអ្នកនឹងមានភាពសប្បាយរីករាយពិតប្រាកដដែលឬទេ? ដូច្នេះយើងត្រូវប្រើប្រាស់វាអោយបានត្រឹមត្រូវទៅតាមពេលវេលានិងកំលាំងកាយរបស់យើង។
៣ ភាពភ័យខ្លាចនៃការកំនត់គោលដៅជីវិត
តើអ្នកល្អគ្រប់គ្រាន់ហើយឬនៅ? តើអ្នកមានចិត្តនឹងធ្វើអោយខ្លួនអ្នកគ្រប់គ្រាន់ឬនៅ? បើអ្នកបានគិតវារូចរាល់ហើយនោះ វាបានន័យថាអ្នកបានទទួលនូវភាពគ្រប់គ្រាន់ហើយទោះបីជាអ្នកមិនទាន់បានធ្វើវាក៏ដោយចុះ សូមកំនត់គោលដៅរបស់ខ្លួនអោយបានច្បាស់ ហើយព្យយាមធ្វើវាឡើង។ កំនត់គោលដៅដោយដើរមួយជំហ៊ានគិតមួយេជំហ៊ាន វាដូចជាអ្នកឡើងជណ្តើរគឺអ្នកមិនអាចឈានទៅដល់គោលដៅបានភ្លាមនោះទេ។
៤ ការចាំធ្វើនៅពេលក្រោយ
ការចាប់ផ្តើមជាផ្នែកមួយដ៏ពិបាកសំរាប់យើង ពួកយើងតែងតែមានឧបសក្គ​ដោយមានភាពភ័យខ្លាចក្នុងការសម្រេចកិច្ចការណាមួយអោយបានរួចរាល់។ ជាការពិតណាស់គ្នាននរណាម្នាក់ដែលតែងតែបានទទួលបានសម្រេចក្នុងការធ្វើអ្វីគ្រប់យ៉ាងរបស់ពួកគេនោះទេ ប៉ុន្តែការចាប់ផ្តើមគឺជាការដែលធ្វើអោយយើងអាចមានឪកាសទទួលបាននូវមេរៀននិងបទពិសោធន៍ ហើយដឹងអំពីភាពខ្លាំងនិងខ្សោយរបស់យើងផងដែរ។ការអង្គុយរង់ចាំនិងភាពខ្ជិលច្រអូសមិនមែនជាផ្លូវដែលនាំយើយទៅកាន់គោលដៅនោះទេ។
៥ ការគិតពីរឿងរ៉ាវម្សិលមិញ
ពួកយើងតែងតែរំលឹកនៅរាល់រឿងរ៉ាវទាំងអស់ដែលយើងបានធ្វើពីម្សិលមិញនិងកហុកខ្លួនថាយើងមិនបានធ្វើអ្វីខុសនោះទេ បន្ទាប់ស្រមៃថាថ្ងៃនេះនឹងល្អឥតខ្ជោះនិងគ្មានកំហុសអ្វីនោះទេ។ ផ្ទុយទៅវិញ នេះមិនមែនជាការរស់នៅយ៉ាងល្អនោះទេ មនុស្សគ្រប់គ្នាតែងធ្វើខុស តែកំហុសជាឪកាសក្នុងការទទួលបានអ្វីដែលថ្មីសម្រាប់ខ្លួនយើង។ ចាប់ផ្តើមពុះពារនៅថ្ងៃនេះ។
៦ គិតដល់ថ្ងៃស្អែក
តើខ្ញុំនឹងអាចសម្រេចគោលដៅរបស់ខ្ញុំដែលឬទេ​?​ តើខ្ញុំនឹងអាចជោគច័យក្នុងជីវិតរបស់ខ្ញុំដែលឬទេ? តើនឹងមានអ្វីមួយដែលចាំលើកទឹកចិត្តខ្ញុំនៅពេលដែលខ្ញុំដួលដែរឬទេ? អ្វីទាំងអស់នេះគឺជាអ្វីដែលត្រឹមត្រូវនិងត្រូវតែគិត ប៉ុន្តែមិនត្រូវធ្ងន់ធ្ងរពេកទេ។ បើយើងបានកំនត់គោលដៅរបស់យើងបានរួចរាល់ហើយនោះគឺត្រូវតែរៀបចំទុកដាក់វាអោយល្អ និងចងចាំថាហេតុអ្វីបានជាយើងចាប់ផ្តើម? និងកន្លែងណាដែលយើងបានផ្តើម? នោះគ្រប់យ៉ាងនឹងល្អ។ (ថ្ងៃនេះជាថ្ងៃដ៏សំខាន់ ជារៀងរាល់ថ្ងៃ)
៧ ការចង់បាននូវរៀងកាយនិងសម្រស់ស្អាតឥតខ្ជោះ
ជាការពិតគ្រប់គ្នាតែងតែចង់បាននូវសម្រស់និងរៀងកាយមួយដែលល្អ តែមិនមែនឥតខ្ជោះទេ ព្រោះគ្មានអ្វីដែលឥតខ្ជោះនោះទេ។ ពេលខ្លះឆ្លុះកញ្ជក់ហើយសួរខ្លួនថា ស្លៀកពាក់បែបនេះសមនឹងរៀងទេ?​ ធ្វើម៉ូតសក់បែបនេះសមនឹងមុខទេ? ការគិតបែបនេះវាធ្វើអោយយើងមានភាពស្មុកស្មាញក្នុងចិត្តជាខ្លាំង ហើយវាពិតជាពិបាកក្នុងការមិនអើពើរនឹងវាណាស់ តែមិនមែនមិនអាចនោះទេ។ សូមចាប់ផ្តើមសម្រេចនូវគោលដៅរបស់ខ្លួនវិញទើបប្រសើរ។
៨ បង្ខំចិត្តធ្វើតាមអ្នកដទៃ
តើអ្នកមានគោលដៅផ្ទាល់ខ្លួនដែរឬទេ? តើអ្នកណាជាអ្នកសម្រេចគោលដៅអោយអ្នកដើរ? នៅពេលដែលអ្នកព្យាយាមធ្វើទាំងបង្ខំចិត្តនោះវាមិនអាចធ្វើអោយយើងសប្បាយចិត្តនោះទេ ព្យាយាមធ្វើអ្វីដែលខ្លួនចង់ធ្វើ។​ កុំបង្ខំចិត្តរស់នៅតាមផ្លូវដែលគេជ្រើស ត្រូចរស់លើផ្លូវរបស់ខ្លួនទើបរីករាយ។
ភាពរីករាយពិតប្រាកដនឹងកើតលើខ្លួនអ្នកបើអ្នកព្យាយាមស្តាប់ខ្លួនឯង និងបោះបង់នូវរាល់ចំនុចខាងលើទាំងអស់នោះ។​

No comments:

Powered by Blogger.